ព័ត៌មានជាតិ

បន្លែ ផ្លែឈើ ញ៉ាំឲ្យគ្រប់ពណ៌ដើម្បីសុខភាពល្អ

 

បន្លែ និងផ្លែឈើដែលមានពណ៌ផ្សេងៗពីគ្នានីមួយៗសុទ្ធតែមានគុណប្រយោជន៍ខាងសារធាតុអាហារខុសប្លែក

ពីគ្នា ដូច្នេះបើចង់ទទួលទានអាហារឲ្យក្លាយជាថ្នាំ ត្រឹមតែ 5 ប្រភេទក្រុមមិនគ្រប់គ្រាន់ទេ ត្រូវឲ្យគ្រប់ទាំង 5 ពណ៌ទៀតផង។

១ . ពណ៌ក្រហម

. មុខម្ហូបសុខភាព ៖ ទឹកជ្រលក់ប៉េងប៉ោះដុត ឆាប៉េងប៉ោះ

. មានអ្វីល្អខ្លះ? ៖ ឡៃខូពីន ឃែរ៉ូធីណយដ៍ ដែលឲ្យពណ៌ក្រហមដល់ផ្លែប៉េងប៉ោះទុំ និងផ្លែឪឡឹក គឺជាសារ

ធាតុប្រឆាំងនឹងអនុមូលឥស្សរះមួយដ៏ល្អបំផុត កាត់បន្ថយការត្រូវបានបំផ្លាញរបស់ប្រូតេអ៊ីន កាត់បន្ថយភាពប្រថុយនឹងការ​កើតជម្ងឺបេះដូង និងការពារមហារីក បានយ៉ាងល្អទៀតផង ។

Tip ​​​​​​​​​​​​​​​​៖​ ឡៃខូពីន នឹងបញ្ចញឬទ្ធិបានពេញទំហឹងនៅពេលឆ្លងកាត់ការចំអឹនដោយប្រើកំដៅ ។

 

២ . ពណ៌ស្វាយ

. មុខម្ហូបសុខភាព ៖ ត្រប់វែងពណ៌ស្វាយជ្រលក់ពងមាន់ចៀន ស្ងោរមានដាក់ស្ពៃក្តោបពណ៌ស្វាយ

​ . មានអ្វីល្អខ្លះ? ៖ ពណ៌ស្វាយដែលយើងឃើញនោះកើតឡើងពីការរួមគ្នារបស់សារធាតុប្រឆាំងអនុមូល

ឥស្សរះក្រុម អ៊ែនថូសាំយ៉ានីន មានឥទ្ធិពលក្នុងការពន្យាការកើតរោគជាតិខ្លាញ់ញ៉ុកណែនក្នុងសសៃឈាម និងរោគសសៃ​ឈាមបេះដូងឡើងរឹង ថែមទាំងជួយបង្កើនលំហូរវឹលនៅក្នុងសសៃឈាមតូចៗ ជួយពន្យាការចុះខ្សោយរបស់កែវភ្នែកបាន ។ បន្លែ ផ្លែឈើក្នុងក្រុមនេះ មានដូចជា ស្ពៃក្តោបពណ៌ស្វាយ តំឡូងពណ៌ស្វាយ ផ្លែទំពាំងបាយជូរ បាយតំណើបខ្មៅ ផ្លែ

ពោតពណ៌ស្វាយជាដើម ។

Note ៖​ ក្លឹន​ និងពណ៌អាចខុសពី ផ្លែត្រប់ ឬស្ពៃក្តោបធម្មតា តែរស់ជាតិឆ្ងាញ់មិនខុសគ្នាទេ ។

 

៣ . ពណ៌ស

. មុខម្ហូបសុខភាព ៖ ញាំផ្សេងៗ (មានមើមខ្ទឹម-សស្រស់) ដែលដាក់ខ្ទឹមបារាំង

. មានអ្វីល្អខ្លះ? ៖ សារធាតុសំខាន់នៅក្នុងបន្លែ ផ្លែឈើពណ៌ស គឺ អាល់លិស៊ីន ដែលជួយគ្រប់គ្រងបរិ​មាណជាតិខ្លាញ់នៅក្នុងឈាម កាត់បន្ថយកូលេស្តេរ៉ូល និង អឹលឌីអឹល (ជាត់ខ្លាញ់អាក្រក់)ឃើញមាននៅក្នុងមើមខ្ទឹម-ស និង

មើមខ្ទឹមបារាំង ក្រៅពីនេះនៅមានពណ៌របស់ផេកធីនដែលជាកាកសសៃរលាយក្នុងទឹក (ឃើញមាននៅក្នុងសាច់ផ្លែប៉ោម

ត្របែក ផ្លែស្រកានាគ) ដែលជួយធ្វើឲ្យបរិមាណជាតិស្ករនៅក្នុងឈាមនៅនឹងស្មើ កាត់បន្ថយភាពឃ្លានអាហារ ល្អសំរាប់ប្រើ

ក្នុងការគ្រប់គ្រងទម្ងន់ខ្លួន ។

៤ . ពណ៌បៃតង

. មុខម្ហូបសុខភាព ៖ ឆាត្រកួនប្រេងខ្យង ឆាបន្លែប្រូខូលីជាមួយបង្គា ស្ងោរស្លឹកបាស់

. មានអ្វីល្អខ្លះ? ៖ បន្លែពណ៌បៃតងសម្បូរទៅដោយ លូធីន និងស៊ីស៊ែនធីន ដែលជួយបញ្ចុះអត្រាការចុះ

ខ្សោយរបស់ផ្ទាំងអេក្រង់សសៃប្រសាទភ្នែក ដែលជាមូលហេតុសំខាន់អាចធ្វើឲ្យភ្នែកខ្វាក់នៅពេលអាយុច្រើនឡើងបាន ។

Tip ៖ បើធ្វើម្ហូបអារហារបរិភោគខ្លួនឯង គួរប្រើពេលវេលាកុំឲ្យលើស 5 នាទីក្នុងការចំអឹនបន្លែពណ៌បៃតង

មិនដូច្នោះទេ សារធាតុអាហារនឹងបាត់បង់ដោយសារកំដៅ អាចសង្កេតឃើញបានតាមរយ:បន្លែដែលចាប់ផ្តើមប្តូរទៅជាពណ៌​លឿង លែងបៃតងស្រស់ដូចមុន ។

៥ . ពណ៌លឿង / ទឹកក្រូច

. មុខម្ហូបសុខភាព ៖ ល្ពៅឆាសាច់ជ្រូកចិញ្រ្ចាំ ញាំការ៉ុត

. មានអ្វីល្អខ្លះ? ៖ បន្លែ​ផ្លែឈើដែលមានពណ៌លឿង និងពណ៌លឿងទុំ ដូចជា ផ្លែល្ពៅ មើមការ៉ុត ផ្លែត្រ

សក់ស្រូវ និងល្ហុងទុំ សម្បូរទៅដោយសារធាតុប្រឆាំងអនុមូលឥស្សរះ ជាពិសេសប៉ផុត អាល់ហ្វា និង បេតាឃែរ៉ូធីនដែល​ជួយបំប៉នខ្សែភ្នែក ឆ្អឹង និងប្រព័ន្ធការពារជម្ងឺឲ្យរឹងមាំ និងជួយជំរុញការកំចាត់កោសិកាមហារីករបស់រាងកាយបានទៀតផង

 

 

មតិយោបល់