ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនដឹកជញ្ជូន ឡោ ម៉េងហួត បើកបត់ត្រឡប់ក្រោយ ត្រូវរថយន្តផ្ទុកទឹកបាកាសបុក បណ្ដាលឲ្យមនុស្ស ៣នាក់រងរបួស

កំពង់ធំៈ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីព្រឹក លើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៩-១០ ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដ បុករថយន្តសណ្តោងសឺមីរ៉ឺម៉ក បើកបរបត់ឆ្វេង ទិសដៅស្របគ្នា បណ្ដាលឲ្យរបួសស្រាល០៣នាក់។

រថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ផ្លាកលេខ កំពង់ចាម 3A-3248 (របស់ក្រុមហ៊ុនដឹកជញ្ជូន ឡោ.ម៉េងហួតL.M.H) សណ្តោងសឺមីរ៉ឺម៉ក ផ្លាកលេខគ្មាន ផ្ទុកស៊ីម៉ង់ (បើកបរទិសដៅពីត្បូងទៅជើង ហើយបត់ឆ្វេងត្រឡប់ក្រោយ) ដោយឈ្មោះ ថន ម៉េងល័ង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិវ៉ារិន្ទ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរបើកបររថយន្ត (គ្មានរបួស)(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ)។
រថយន្តហ៊ីយ៉ាន់ដាយ(ឃ្លុប) ក្បាលពណ៌ស ឃ្លុបពណ៌ក្រហម ផ្លាកលេខ កំពង់ធំ 3A-2047 ផ្ទុកទឹកបាកាស (បើកបរផ្លូវត្រង់ពីត្បូងទៅជើង) ដោយឈ្មោះ ឆិញ ចាន់សារុំ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបើកបររថយន្ត នៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសស្រាល)។ អ្នករួមដំណើរចំនួន ០២នាក់ៈ
១-ឈ្មោះ រិន ចាន់សេរីវឌ្ឍន៍ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(របួសស្រាល)។
២-ឈ្មោះ ឆិញ ចាន់សារ៉ង់ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(របួសស្រាល)។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីដោះស្រាយតាមនីតិវិធី។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបររថយន្តសណ្តោងសឺមីរ៉ឺម៉កឈ្មោះ ថន ម៉េងល័ង បើកបរបត់ឆ្វេងត្រឡប់ក្រោយ ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់