ព័ត៌មានជាតិ

ក្មេងស្រីសិស្សសាលាម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអធ័ម

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង៤០នាទី ចំណុចកោះខ្សាច់មាត់ទន្លេមេង្គភូមិលើ ឃុំកោះចូរ៉ាមស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ពៅ ដាលីស ភេទស្រី អាយុ ៨ឆ្នាំ​ មុខរបរ​ សិស្ស​ មានទីលំនៅភូមិលើ ឃុំកោះចូរ៉ាម ស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ឪពុកឈ្មោះ ឃុន ពៅ ភេទ ប្រុស អាយុ ៤១ ឆ្នាំ​ ជនជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិលើ​ឃុំ កោះចូរ៉ាម ស្រុក ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​ ។ ម្ដាយឈ្មោះ ឡី នួន ភេទ ស្រី អាយុ ៣៦ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ​លើ ឃុំកោះចូរ៉ាម ស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល​ ។

សភាពរឿងហេតុ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤និង៤០នាទី ឈ្មោះ គាំ សីហា​ភេទ ប្រុស​ អាយុ ១៤ឆ្នាំ​ បានជិះម៉ូតូឌុប ឈ្មោះ ពៅ ដាលីន (ជាបងប្អូនជីដូនមួយនិងគ្នា)​ ចេញពីផ្ទះទៅលេងនៅចំណុចកោះខ្សាច់ ភូមិលើ ឃុំកោះចូរ៉ាម ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ។​ ពេលទៅដល់ឈ្មោះ ពៅ ដាលីស​ បានបបួលឈ្មោះ គាំ សីហា មុជទឹក​ទន្លេ បន្ទាប់​មក​អ្នកទាំងពីរ​បានដើរចុះទៅមុជទឹកទាំងពីរនាក់។​រហូតដល់វេលាម៉ោង ៥និង២០នាទី អ្នកទាំងពីរ​ក៏រអិលជើងធ្លាក់ចូលអន្លង់ទឹកជ្រៅ ពេល​នោះអ្នកទាំងពីរក៏លង់ទឹក​ហើយស្រវេស្រវា​ឲ្យ​គេជួយ ឃើញ​ដូចនេះអ្នកទៅលេងទឹកនៅជិតនោះមិនស្គាល់ឈ្មោះបានទៅជួយឈ្មោះ គាំ សីហា ស្រង់មកលើគោក ចំណែក​ឈ្មោះ​ ពៅ ដាលីន បានលង់លិចទៅក្នុងទឹកបាត់​ជួយ​មិន​ទាន់​ទេ ។ បន្ទាប់​មក​ឈ្មោះ ​គាំ សីហា បានជិះម៉ូតូមកផ្ទះប្រាប់ក្រុមគ្រួសារ ហើយអ្នក​ជិត​ខាង​ជា​ច្រើន​នាក់​បានចុះទៅ​ជួយរាវរក​ជនរងគ្រោះ ។ ​ដល់វេលាម៉ោង ៦និង៣០នាទី​ ថ្ងៃដដែលទើបរកឃើញជនរងគ្រោះហើយក្រុមគ្រួសារ បានយកទៅមន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់ទៅហើយ​។​ ផ្នែកជំនាញពិនិត្យហេតុស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ គ្រូពេទ្យ ក្រុមប្រឹក្សាឃុំ គ្រួសារសព បានពិនិត្យ​សាកសព​ដោយហ្មត់ចត់ ឃើញសាកសព​មាន​សភាពពោះប៉ោង​ មាន​ទឹកហូរ​ចេញតាមមាត់​ ក្រៅពី​នេះ​ពុំស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ​ ។
ជនរងគ្រោះស្លាប់ដោយលង់ទឹកប្រាកដមែន។ ក្រោយពីពិនិត្យចប់បានប្រគល់សពជូនក្រុមគ្រួសារសព ធ្វើបុណ្យប្រពៃណី៕

មតិយោបល់