ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន វាយខ្នោះស្ដែងៗ ពីបទ…

ភ្នំពេញ: ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ជាក់ស្តែងពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទីព្រឹក កើតហេតុនៅមុខផ្ទះលេខ១៩ ផ្លូវ១០៧ កែង ២៤២ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ជនសង្ស័យឈ្មោះ ឡេង ប៉ឆាយ ភេទប្រុស អាយុ ២៦ឆ្នាំ ខ្មែរ មុខរបបរលក់ដូរ ស្នាក់នៅលេខ ៥០៥EO ផ្លូវ១២៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក (ឃាត់ខ្លួនពិនិត្យទឹកនោម គ្មានសារធាតុញៀន)

វត្ថុតាង និងសម្ភារ:ចាប់យករួមមាន៖ ម៉ូតូ១ឝ្រឿងម៉ាក ហុងដា សេ125 ស៊េរី០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ (ជាម៉ូតូជនសង្ស័យជិ:ធ្វើសកម្មភាពឆក់) ទូរស័ព្ទម៉ាក អាយហ្វូន ៦ ពណ៌ផ្កាឈូក ស៊ីមលេខ ០១២ ៤៧៨៨៤៧ (ជាទូរសព្ទ័ របស់ជនរងគ្រោះ) បានប្រគល់ឲ្យរងគ្រោះវិញ ទូរស័ព្ទម៉ាក OPPO A7 ស៊ីមលេខ ០៧៧​ ៦៣ ៦០ ៦២ និង ម៉ាក NOKEA. ចុចពិល ស៊ីមលេខ ០៩៦៧០៤៤៧៤០ ជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់