ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសកសិករ២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា ធ្លាក់លូស្លាប់ម្នាក និងម្នាក់ទៀតរបួសធ្ងន់

ស្ទឹងត្រែង: កាលពីវេលាម៉ោង២០និង៣៥នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិរម្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍
បង្កដោយខ្លួនឯងជិះម៉ូតូឌុបគ្នាធ្លាក់លូ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ និងខូចខាតម៉ូតូ១គ្រឿង ។

ជនរងគ្រោះឈ្មោះ ទុង មីនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅក្នុងភូមិញ៉ាងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរពីទិសខាងត្បូង ទៅទិសខាងជើង មកដល់ចំណុចកើតហេតុ បានជិះម៉ូតូធ្លាក់លូ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ មានអ្នករួមដំណើរម្នាក់ឈ្មោះ វង្ស ត្រា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិ-ឃុំជាមួយគ្នា បានរងរបួសធ្ងន់ ។ បានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះដល់ទីតាំងខាងលើ ដើម្បីពិនិត្យ បន្ទាប់មកសពជនរងគ្រោះបានប្រគល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់