ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៩នាក់ និងដកហូតសារធាតុញៀន ១៤កញ្ចប់

កំពត: នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី កម្លាំងជំនាញ បានបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩ នាក់ និងដកហូតថ្នាំញៀនចំនួន ១៤កញ្ចប់ (ធំចំនួន ០១កញ្ចប់) ។
១.ឈ្មោះ ថូ មករា ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។
២.ឈ្មោះ ជឹម ផានិត ភេទប្រុស អាយុ ២៣ឆ្នាំ។
៣.ឈ្មោះ ម៉ម ប៉ុនថន ភេទប្រុស អាយុ ២៤ឆ្នាំ (អ្នកទាំងពីរនៅភូមិសង្កែដួច ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស) ។
៤.ឈ្មោះ ចន ចម្រើន ភេទប្រុស អាយុ ២២ឆ្នាំ។
៥.ឈ្មោះ គ្រៀល ភ័ណ្ឌ ភេទប្រុស អាយុ ១៨ឆ្នាំ (អ្នកទាំងពីរនៅភូមិចំឡងជ្រៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស) ។
៦.ឈ្មោះ ឃៀង វ៉ាន់ថា ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិតាឡង់ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ។
៧.ឈ្មោះ វិត ហ៊ាង ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកបន្ទាយមាស ។
៨.ឈ្មោះ ភូ ញ៉ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ។
៩.ឈ្មោះ សៀង វណ្ណឆុន ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិដើមស្នាយ ឃុំព្រែកក្រឹស ស្រុកកំព់ង់ត្រាច ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់