បាត់ដំបងៈ កាលពីវេលាម៉ោង ៧ យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្នុងក្រុម២៦ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង២ ក្រុង/ខេត្តបាត់ដំបង មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន។
ជនរងគ្រោះឈ្មោះ យឿន យ៉ុង ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ សន្ដិសុខ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង បានយកខ្សែអង្រឹង ចង.កនឹងសសររោងសម្រាក។
មូលហេតុ៖ ផឹកស្រវឹងខឹង ព្រោះប្រចណ្ឌប្រពន្ធ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះត្រួតពិនិត្យសព សន្និដ្ឋានថាជនរងគ្រោះ ពិតជាស្លាប់ដោយសារធ្វើអត្តឃាតប្រាកដមែន រួចក៏ប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់