ព័ត៌មានជាតិ

រន្ធត់ណាស់! ជួលត្រាក់ទ័រឈូសឆាយដី ស្រាប់តែបាក់ដំបូក សង្កត់បុរសម្នាក់ ស្លាប់ភ្លាមៗ

ស្វាយរៀង: កាលពីវេលាម៉ោង ៦ និង១២នាទីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២០ ត្រង់ចំណុចត្រពាំងឈូក
ភូមិត្បែង ឃុំអំពិល ស្រុករមាសហែក មានករណីបាក់ដីដំបូក សង្កត់បុរសម្នាក់ ស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះឈ្មោះ សូ រ៉េ ភេទប្រុស អាយុ៤៦ ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិ-ឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ចង់ឈូសឆាយដីឲ្យធំទូលាយ ដើម្បីដាំដំណាំផ្សេងៗ ក៏បានជួលត្រាក់ទ័ចំនួន៣គ្រឿង មកឈូសឆាយ។

ប្រភពដដែល បានបន្តថា នៅវេលាម៉ោងកើតហេតុ អ្នកបើកត្រាក់ទ័រ ក៏បានឈប់សម្រាក ខណ:នោះជនរងគ្រោះ បានដើរទៅជិតដំបូកដីធំមួយ ដែលត្រាក់ទ័រឈូសក្រឡឹងជុំវិញ ស្រាប់តែបាក់ធ្លាក់សង្កត់យ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់មួយរំពេច។

ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះត្រួតពិនិត្យសព ឃើញថា ពុំមានអ្វីគួរឲ្យកត់សម្គាល់ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់