ឧត្តរមានជ័យៈ អាជា្ញធរថៃបានធ្វើការដោះលែង និងបញ្ជូនពលករចំនួន១៤នាក់ បន្ថែមទៀតឲ្យមកកម្ពុជាវិញ ដោយឆ្ពោះតាមច្រកអន្តរជាតិជាំសាង៉ាំកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ខណៈដែលពលករខ្មែរទាំងនោះ បានលួចឆ្លងដែនដោយខុសច្បាប់ ចូលកាប់ឈើគ្រញូង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ពលករខ្មែរដែលត្រូវអាជ្ញាធរថៃធ្វើការដោះលែងទាំង១៤នាក់ខាងលើនេះ ទី១.ឈ្មោះ ស៊ត ម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិខ្នាយមាន់ ឃុំខ្នាយមាន់ ស្រុកកោះក្រឡ ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៥ ចូលតាមច្រកអូរស្វាយ។ ទី២.ឈ្មោះ ដឿន សម្បតិ្ត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអន្លង់ពក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ពីបទឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើចូលតាមច្រកប៉ោយប៉ែត ជាប់ពន្ធនាគារនៅក្រុងបាងកក។ ទី៣.ឈ្មោះ នឿន ភឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៥ ចូលតាមច្រកអូរស្វាយ។ ទី៤.ឈ្មោះ លឿន ឡា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្រែកណ្តាល ឃុំអូរក្រូច ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១០ ចូលតាមច្រកអូរស្វាយ។ ទី៥.ឈ្មោះ ហួរ ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី០៧ខែ មិថុនា ឆ្នាំ២០១៥ ចូលតាមច្រកអូរស្វាយ ។ ទី៦.ឈ្មោះ ហ៊នខៃ ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិទួលចា ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចូលតាមច្រកស្វាយ។ ទី៧.ឈ្មោះ អ៊ាន ទូច ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិសន្តិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ពីបទឆ្លងដែនកាប់ឈើក្រញូងក្នុងទឹកដីថៃ ចូលតាមច្រកច្រោក ជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត។ ទី៨.ឈ្មោះ ស៊ុន ជា ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិសន្តិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៤។ ទី៩.ឈ្មោះ ជឹង សុន ភេទប្រុស អាយុ៦០ឆ្នាំរស់នៅភូមិអូរក្រញូង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ខ្លួនកាលពីថ្ងៃទី១១ខែ ឧសភា ឆ្នាំ២០១៥ ពីបទឆ្លងដែនកាប់ឈើក្រញូងខុសច្បាប់ ចូលតាមច្រកជាំ ជាប់ពន្ធនាគារ នៅខេត្តស៊ីសាកេត។ ទី១០.ឈ្មោះ សេង រ៉ន ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី១០.ខែមិថុនា ឆ្នាំ២០១៥ ពីបទឆ្លងដែនកាប់ឈើក្រញូងក្នុងទឹកដីថៃ ចូលតាមច្រកអូរស្វាយ ជាប់ពន្ធនាគារ នៅខេត្តស៊ីសាកេត។ ទី១១.ឈ្មោះ សួរ ពិសិទ្ធ ភេទប្រុស អាយុ៥៣ឆ្នាំរស់នៅភូមិ១០៥ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី០៧.១២.២០១៤ ពីបទកាប់ឈើក្រញូង ចូលតាមច្រកអូរស្វាយ ជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត។ ទី១២.ឈ្មោះ ឆន សុគៀន ភេទប្រុស អាយុ២៦ឆ្នាំរស់នៅភូមិសន្តិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ពីបទឆ្លងដែនកាប់ឈើខុសច្បាប់ ចូលតាមច្រកអូរស្វាយ ជាប់គុកខេត្តស៊ីសាកេត។ទី១៣.ឈ្មោះ លី ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិខ្នាយមាន់ ឃុំខ្នាយមាន់ ស្រុកកោះក្រឡ ខេត្តបាត់ដំបង ចាប់ខ្លួនថ្ងៃទី០៧ខែមិថុនា ឆ្នាំ ២០១៥ ពីបទឆ្លងដែនកាប់ឈើក្រញូង ចូលតាមច្រកអូរស្វាយ ជាប់ពន្ធនាគារនៅខេត្តស៊ី សាកេត។ ទី១៤.ឈ្មោះ ខុម ខេម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិមេសាង ឃុំមេសាង ស្រុកមេសាង ខេត្តខេត្តព្រៃវែង ចាប់ខ្លួនថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៦ ចូលតាមច្រកអូរស្វាយ ជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត។
បច្ចុប្បន្នពលករខ្មែរដែលជាប់ឃុំខ្លួននៅពន្ធនាគារ ក្នុងខេត្តស៊ីសាកេត និងក្រុងបាងកក ពេលនេះត្រូវបានអាជ្ញាធរថៃ ធ្វើការបញ្ជូនមកកម្ពុជាវិញហើយ តាមច្រកអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕
មតិយោបល់