ព័ត៌មានជាតិ

ស្កុបពី ពន្លះរថយន្តតាក់ស៊ីបត់ឆ្លងផ្លូវ របួសធ្ងន់២នាក់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៏មួយ បង្កឡើងរវាងរថយន្តតាក់ស៊ី ម៉ាកព្រូសឆ្លងផ្លូវ មិនប្រុងប្រយ័ត្ន ក៏ត្រូវម៉ូតូបើកបរដោយបុរស២នាក់ បុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ។

ហេតុការណ៏នេះ កើតឡើងការពីវេលាម៉ោង ០២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម កែងផ្លូវ ២២២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តព្រូសមួយគ្រឿង ជារថយន្តតាក់ស៊ី ពណ៌សលាយក្រហម និងខៀវ ពាក់ស្លាកលេខភ្នំពេញ 2AQ-3514 បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមឆ្លង ទៅផ្លូវ២២២ ស្រាប់តែមានម៉ូតូ ម៉ាកស្កូបពី ពណ៌ប្រផេះមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CL-1112 បើកតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនពេក ក៏បានបុករថយន្តតាក់ស៊ី ដែលកំពុងតែឆ្លងនោះយ៉ាងពេញទំហឹង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីពេទ្យ រីឯរថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង យករថយន្ត និងម៉ូតូយកទៅរក្សាទុក នៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំភាគីទាំងសងខាងមកដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់