ព័ត៌មានជាតិ

បញ្ឆេះម៉ាស៊ីនភ្លើងទុកចោល ម្ចាស់មិននៅ ទុសេ្សបណ្តាលឲ្យឆេះផ្ទះ បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន

ឧត្តរមានជ័យ: នៅថ្ងៃច័ន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៩និង៤០នាទី មានករណីអគ្គិភ័យឆេះផ្ទះ០១ខ្នង បំផ្លាញទ្រព្យសម្បត្តិអស់ ជាច្រើន ស្ថិតក្នុងភូមិពោចាស់ ឃុំ បេង ស្រុក បន្ទាយអពិល ខេត្ត ឧត្តរមានជ័យ ។

ជនរងគ្រោះឈ្មោះ បេ វុត្ថា ភេទប្រុស អាយុ៤៩ឆ្នាំ ផ្ទះឆេះ​មានទំហំ ៥ម x ៩ម ធ្វើពីឈើ ដំបូលប្រក់ស័ង្កសី ។

សម្ភារ:ខូចខាត៖ ផ្ទះ០១ខ្នង ឆេះអស់ទាំងស្រុង រថយន្តម៉ាក HYUNDAI ចំនួន០១គ្រឿង ម៉ូតូចំនួន០២គ្រឿង ប្រេងម៉ាស៊ូតចំនួន០៩កាន និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។

មូលហេតុ៖ បណ្តាលមកពីបញ្ឆេះម៉ាស៊ីនភ្លើងទុកចោល ម្ចាស់មិននៅ ហើយទុសេ្សខ្សែភ្លើង ទើបមានករណីអគ្គិភ័យកើតឡើង ។

ក្រោយទទួលបានដំណឹងរាយការណ៍ ពីប្រជាពលរដ្ឋភ្លាម កម្លាំងជំនាញអគ្គិភ័យនៃអធិការដ្ឋានស្រុក បានធ្វើការចុះអន្តរាគមន៍ ដល់ទីកន្លែងកើតហេតុ និងបានបាញ់ទឹកពន្លត់ភ្លើង ដោយប្រើប្រាស់រថយន្តចំនួន០១គ្រឿង អស់ទឹកចំនួន០២ឡាន ក្នុងនោះមានការចូលរួមពន្លត់ ពីអាជីវករដឹកទឹកលក់ផងដែរ ទើបគ្រប់គ្រងស្ថានការណ៍បាន មិនបណ្តាលឲ្យឆេះរាលដាលបន្តទៀត ៕

មតិយោបល់