ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងរាល់ថ្ងៃ ស្រាប់តែប្រទះឃើញដេកស្លាប់ក្រោមអង្រឹង

កណ្ដាលៈ ត្រង់ចំណុចក្រោមផ្ទះឈ្មោះឃុត រីម ភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីវេលាម៉ោង ២ និង ០០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីបុរសម្នាក់ខ្យល់គស្លាប់។

ជនរងគ្រោះឈ្មោះ អ៊ុន ស៊ីណា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ/ឃុំកើតហេតុ។

ដំណើររឿង៖ ជារាងរាល់ថ្ងៃជនរងគ្រោះតែងតែផឹកស្រាជាប្រចាំហើយការដេកស្នាក់អាស្រ័យ មិនពិតប្រាកដ។
លុះមកដល់វេលាម៉ោងកើតហេតុ ក្មេងប្រុសឈ្មោះ ធូ សិលា ភេទប្រុស អាយុជាងពីឆ្នាំបានឃើញជនរងគ្រោះដេកនៅលើដី ក្រោមអង្រឹងផ្កាប់មុខ នៅផ្ទះឈ្មោះ ឃុត រីម រួចបានរត់មកប្រាប់ម្តាយរបស់ខ្លួន បន្ទាប់មកឈ្មោះ ជួន សំអឿន ក៏ប្រាប់ប្តីហើយនាំគ្នាទៅមើលឃើញ ជនរងគ្រោះដេកផ្កាប់មុខដោយមានសំបោរ ហូរចេញតាមច្រមុះនិងមាត់ ដោយមានសត្វឆ្កែកំពុងលិត ហើយគាត់បានអង្រួនខ្លួនជនរងគ្រោះ មានសភាពរឹងទើបដឹងថាជនរងគ្រោះស្លាប់បាត់ហើយ ភ្លាមនោះក៏ជូនដំណឹងទៅបងប្អូនជនរងគ្រោះមកមើលនិងរាយការណ៍ជូនសមត្ថ
កិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលសំបួរមាស ។

ក្រោយពីទទួលពត៌មាន សមត្ថកិច្ចជំនាញនិងប៉ុស្តិ៍បានសហការជាមួយអាជ្ញាធរភូមិឃុំពេទ្យធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា សពជនរងគ្រោះពុំមានស្លាកស្នាមអ្វីឡើយ គឺជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់