កំពង់ចាមៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការនគរបាលស្រុកកងមាស ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈនាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ ចំនួន០២ករណី ។
ក្នុងនោះករណីទី១ នៅវេលាម៉ោង១៥ និង៥០នាទី ចុះបង្ក្រាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) នៅចំណុចមុខវត្តស្ដៅលើ ស្ថិតនៅក្នុងភូមិស្ដៅលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពងចាម ។ ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាកត់កន្ទុយលេខឆ្នោត ម្នាក់ឈ្មោះ ភោគ សុខហេង ភេទប្រុស អាយុ៦៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុកកងមាស ខេត្តពង់ចាម និងដកហូតវត្ថុតាងរួមមាន ៖ ១-សៀវភៅកត់កន្ទុយលេខឆ្នោត ចំនួន ០១ក្បាល២-ទូរស័ព្ទដៃចំនួន០១គ្រឿង ៣-តារាងកត់លេខឆ្នោតចំនួន០១សន្លឹក ៤-ប្រាក់រៀលចំនួន ១៣០,០០០ រៀល ៥-តារាងកត់កន្ទុយលេខឆ្នោតមួយចំនួន ៦-ប៊ិកចំនួន០២ដើម ។
ករណីទី២ នៅវេលាម៉ោង១៦ និង១០នាទី ចុះបង្ក្រាបករណីបើកលេងល្បែងស៊ីសងដោយខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាម) នៅចំណុចណុចភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពងចាមឃាត់ខ្លួនបានមុខសញ្ញាកត់កន្ទុយលេខ ចំនួន០១នាក់ ឈ្មោះ សុង លីដា ភេទស្រី អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពងចាម ។
ដកហូតវត្ថុតាងរួមមាន ៖១-ម៉ាស៊ីនគិតលេខចំនួន០២២-តារាងកត់លេខឆ្នោតចំនួន១៩សន្លឹក៣-ក្រដាស់កាបូនចំនួន០៤សន្លឹក៤-សៀវភៅកត់លេខឆ្នោតចំនួន០៣ក្បាល
៥-ប្រាក់រៀលចំនួន ៣,១៩០,០០០រៀល (បីលានមួយសែនប្រាំបួនម៉ឺនរៀល) ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
មតិយោបល់