ព័ត៌មានជាតិ

ត្រៀមភ្លើងបងប្អូន! អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅខណ្ឌដូនពេញ

ភ្នំពេញ: យោងតាមផេកអគ្គិសនីកម្ពុជា-EDC បានឲ្យដឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៦និង៥០នាទីព្រឹក អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ជាបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ 027-F6 ដើម្បីសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យ ពន្លត់ភ្លើងដែលបានឆាបឆេះ មានទីតាំងស្ថិតនៅ ផ្លូវស៊ីសុវត្តិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត ៕

មតិយោបល់