កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ម៉ោង ៣និង៣០នាទី ទៀបភ្លឺ នៅចំណុចតាមផ្លូវ២១មុខផ្ទះសំណាក់ភ្នំមាស ភូមិសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ០៣នាក់៖
១-ឪពុករងរបួសបែកក្បាល ។
២-ម្តាយរងរបួស ។
៣-កូនស្រីអាយុប្រហែលជាង១០ឆ្នាំ សន្លប់បាត់ស្មារតី ។
ជនរងគ្រោះទាំង៣មិនស្គាល់ឈ្មោះនិងអាស័យដ្ឋាន ព្រោះក្រោយកើតហេតុត្រូវបានបងប្អូនដឹកយកទៅមន្ទីរពេទ្យបាត់
មិនបានមកដាក់ពាក្យបណ្តឹងឡើយ។
ជនសង្ស័យ០២នាក់៖
១-ឈ្មោះ មឿន រដ្ឋា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះ ពិសិដ្ឋវឌ្ឍនៈ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១-ម៉ូតូ១គ្រឿងម៉ាក Honda c125ពណ៌ស
សេរី២០១៧ផ្លាកលេខ ភ្នំពេញ 1GM-6229 (របស់ជនសង្ស័យ)។
២-កាបូបដាក់លុយពណ៌ខ្មៅចំនួន២(របស់ជនសង្ស័យ)។
៣-ទូរស័ព្ទចំនួន១គ្រឿង iphon ៨ plus ពណ៌ស (របស់ជនសង្ស័យ)។
៤-លុយដុល្លាចំនួន$៦ ។
៥-លុយខ្មែរចំនួន ៧២,៨០០ម៉ឺនរៀល។
៦-ដុំថ្មចំនួន២ដុំ។
សភាពនៃរឿងហេតុ៖ កាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះ ៣នាក់ ឪពុកម្តាយ និងកូនស្រីបាននាំគ្នាជិះម៉ូតូដឹកត្រីទៅលក់នៅផ្សារ ដោយឪពុកជាអ្នកបើកម៉ូតូ ចំណែកម្តាយនិងកូនស្រី អង្គុយខាងក្រោយលើកេះដាក់ត្រី។ ពេលនោះស្រាប់តែឃើញជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក សង់ ពណ៌សស៊េរី២០១៧ កាំបន្ទះ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GM-6229 បានធ្វើសកម្មភាពឆក់កាបូបរបស់គាត់ បណ្តាលឲ្យជនរងគ្រោះទាំង ៣នាក់ ដួលម៉ូតូលើថ្នល់ មានរបួសស្នាមទាំងអស់គ្នា ជួនពេលនោះក៏ជួប និងកម្លាំងល្បាតរបស់បញ្ជាការដ្ឋានអង្គរក្ស បានជិះដេញតាម តែត្រូវជនសង្ស័យយកដុំថ្មគប់ទៅលើ កម្លាំងអង្គរក្សបណ្តាលឲ្យចំកខាងឆ្វេងមានរបួសស្នាម។
ក្រោយកើតហេតុជនរងគ្រោះទាំង ៣នាក់ ត្រូវបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបាត់ទៅ រួចកម្លាំងសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ បានចុះទៅឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកចាត់ការតាមនិតិវិធីតែម្តង។ តាមចំលើយសារភាពជនសង្ស័យបានឆ្លើយថា ធ្លាប់បានធ្វើសកម្មភាពឆក់កាបូបគេបានសម្រេចចំនួន ២ដង គឺលើកទី១នៅគល់ស្ពានព្រែកសំរោងកាលពី ៣ខែមុនបានទូរស័ព្ទ១គ្រឿង និងលើកចុងក្រោយដូចករណីរៀបរាប់ខាងលើមិនបានសម្រេច ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនពួកខ្ញុំបានពិតប្រាកដមែន៕
មតិយោបល់