ព័ត៌មានជាតិ

បុរសម្នាក់ឆក់ត្រី បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ នៅក្នុងអូរឃ្លី

កណ្តាល: នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ មានករណីឆក់ត្រីឆ្លងចរន្តបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់យ៉ាងរន្ធត់ នៅចំណុចអូរឃ្លី ស្ថិតក្នុងភូមិតាប៉ាង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឈឿន វណ្ណឌី ភេទប្រុស អាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិចំបក់កោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាង៖
-អាគុយ០១
-ម៉ូទ័រកែរឆ្នៃសម្រាប់ឆក់ត្រី
-ខ្សែភ្លើង៤ម៉ែត្រ
-ដងឫស្សីប្រវែង ៣ម៉ែត្រ ចងដែកជាប់ជាមួយ សម្រាប់ឆក់ត្រី។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីបងស្រីជនរងគ្រោះបានឲ្យថា នៅវេលាម៉ោង ៦និង៣៥នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ខ្លួនបានមកពីធ្វើការរោងចក្រវិញ ហើយមិនឃើញប្អូននៅផ្ទះ ក៏ដើររកតែរកមិនឃើញ លុះព្រឹកឡើងស្រាប់តែ ប្រទះសពក្នុងទឹកអូរ រួចក៏រាយការណ៍ជូនសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យសពនៅទីតាំងខាងលើ ពុំមានឃើញស្លាកស្នាមអ្វីកត់សម្គាល់ ជនរងគ្រោះស្លាប់ដោយសារឆក់ត្រី បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ប្រាកដមែន រួចក៏ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យ៕

មតិយោបល់