ព័ត៌មានជាតិ

រថយន្តដឹកទឹកកក បួងចង្កូតជ្រុលក្រឡាប់បោកលើសួនទ្រូងផ្លូវទាំងព្រឹក!

ភ្នំពេញៈ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ដោយបើកបរខ្វះការប្រុងប្រយ័ត្នបត់បួងចង្កូតជ្រុល ក្រឡាប់ផីងបោកទៅលើសួនទ្រូងផ្លូវ សំណាងល្អមិនគ្រោះអ្នកដល់អ្នកដ៍ទៃ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវទំនប់កប់ស្រូវ កែងផ្លូវចូលផ្សារសាមគ្គី ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តជួបវាសនាអាក្រក់ខាងលើនេះម៉ាកកូរ៉េ ពណ៌ស 2AG-3479 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ រថយន្តនេះទើបវិលមកពីដាក់ទម្លាក់ទឹកកកឲ្យម៉ូយនៅផ្សារសាមគ្គីវិញ បើកចេញពីផ្លូវលំផ្សារសាមគ្គី ឡើងមកផ្លូវទំនប់កប់ស្រូវ ល្បឿនលឿន ហើយបត់ឆ្វេង បំណង់បត់ឆ្ពោះទៅជើង តែដោយសារការធ្វេសប្រហែស របស់អ្នកបើកបរ ទើបបួងចង្កូតជ្រុល បែជាទាញក្រឡាប់បោកទៅលើសួន ទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរងខូចខាត តែសំណាងល្អមុនបង្កគ្រោះថ្នាក់ដល់អ្នកដ៍ទៃ ។

ក្រោយកើតហេតុ ខណៈដែល គ្រោះថ្នាក់ដោយខ្លួនឯង មិនប៉ះពាល់ ខូចខាតដល់ទ្រព្យរដ្ឋ និងប៉ះពាល់ដល់អ្នកដទៃ រថយន្តខាងលើ សមត្ថកិច្ចអនុញ្ញាតឲ្យ ម្ចាស់រករថយន្តស្ទូចមកលើកយកទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់