បរទេស៖ យោងតាមការបញ្ជាក់របស់បងប្រុសនឹងត្រូវជាភ្នាក់ងាររបស់កីឡាករ Sergio Ramos ផងនោះលោក Rene បានអះអាងហើយថាកីឡាករអេស្បាញរូបនេះនឹងមិនដើរចេញពី PSG ឡើយទោះបីជារបួសនិងមិនទាន់បានបង្ហាញខ្លួនលេងនៅទីនេះនៅឡើយក្តី។
គួរឲ្យដឹងដែរថាមកដល់ពេលនេះគិតចាប់តាំងតែពីបានផ្ទេរមកចូលរួមជាមួយនឹងក្លឹប PSG ពីក្លឹប Real Madrid មកកីឡាករ Ramosនៅមិនទាន់បានបង្ហាញខ្លួនសូម្បីតែមួយនាទីនៅឡើយដោយសារបញ្ហារបួសគិតចាប់តាំងតែពីរដូវក្តៅមក។
បញ្ហានេះទាំងនេះបានបង្កឲ្យក្លាយទៅជាសំណូរថាតើខ្សែការពារជនជាតិអេស្បាញរូបនេះនឹងអាចបន្តមានវត្តមាននៅបារាំងនេះរហូតដល់ចុងបញ្ចប់នៃកុងត្រាឬយ៉ាងណា។
កីឡាករវ័យ៣៥ឆ្នាំរូបនេះបានចុះហត្ថលេខាកុងត្រារយៈពេល២ឆ្នាំជាមួយនឹងម្ចាស់ពានរង្វាន់លីគកំពូលបារាំង Ligue 1 ប៉ុន្តែភ្នាក់ងារលោក Reneបានអះអាងបែបនេះថា៖គ្មានបញ្ហាអ្វីនោះឡើយចំពោះរបួសរបស់គាត់វាគឺជាបញ្ហាខាងក្រៅប៉ុណ្ណោះហើយគាត់នៅតែបន្តអាចលេងបានជាមិនខាននាពេលខាងមុខ៕


មតិយោបល់