តាកែវៈ នៅវេលាម៉ោង ៥និង៣០នាទី មានកើតបទឃាតកម្មមួយ ស្ថិតនៅភូមិត្រយឹង ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ បង្កឡើងដោយជន សង្ស័យឈ្មោះ អ៊ុង ម៉ៅ ភេទស្រី អាយុ ៥៣ឆ្នាំ ត្រូវជាប្រពន្ធ មានទីលំនៅភូមិព្រៃរំដែង ឃុំព្រៃរំដែង ស្រុកគិរីវង់ ខេត្តតាកែវ។ បានយកកែវថ្មដែលបែកទៅចាក់លើជនរងគ្រោះឈ្មោះ កែវ សេង ភេទប្រុស អាយុ ៥៥ឆ្នាំ ត្រូវជាប្តី បណ្តាលឲ្យ រងរបួសត្រង់ក្រោមក្លៀកខាងស្តាំបណ្តោយប្រវែង០៩ស.ម ទទឹង០២ស.ម នៅ ពេលដែលបានបញ្ជូនមកមន្ទីរពេទ្យបង្អែក ស្រុកគិរីវង់ក៏បានស្លាប់នៅនឹងមន្ទីពេទ្យតែម្តង។
មូលហេតុ៖ ទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ី គួបផ្សំនឹងខឹងប្រពន្ធទៅភ្នំពេញ។
ករណីនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យនឹងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់