ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូន ឫជួញដូរសារធាតុញៀន

បាត់ដំបងៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង៣៨នាទី អនុវត្តតាមមតិណែនាំរបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចមតិរបស់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ដឹកនាំកម្លាំងផ្នែកជំនាញអធិការដ្ឋាន ចុះប្រត្តិបត្តិការបង្រ្កាបករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងករណីនេះសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់គឺ៖
១-ឈ្មោះ រិន ដែន ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

វត្ថុតាងចាប់យកបានរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន យ៉ាម៉ាគ្រាប់រាងមូលសំប៉ែតពណ៌ក្រហម មានត្រាអក្សរបរទេស WY នៅជាប់ចំហៀងគ្រាប់ថ្នាំនីមួយៗចំ នួន១៤គ្រាប់(ទម្ងន់១,៥៦ក្រាម)
២-ម្សៅក្រាមពណ៌សថ្លាប្រភេទថ្នាំញៀនមេតំ ហ្វេតាមីនម៉ាទឹកកក ICE មានចំនួន ០៣ថង់ (ទម្ងន់២២ ,៧១ក្រាម)ច្រកក្នុងថង់ប្លាស្ទិកកិបមាត់ បិតជិតពណ៌ថ្លាស
៣-ប្រាក់រៀល ចំនួន៣០ម៉ឺនរៀល
៤-ម៉ូតូចំនួន០១គ្រឿងម៉ាក ហុងដាឃ្លីក(HO NG DA CLICK) ស្លាកលេខ បាត់ដំបង 1AI-7952
៥-ទូរស័ព្ទដៃចំនួន០២គ្រឿង។

ក្រោយពេលសាកសួរស្រាវជ្រាវ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នគរបាលស្រុកបាន កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ចាត់ការតាម នីតិវិធីច្បាប់៕

មតិយោបល់