អ៊ុយរ៉ូហ្គាយ ៖ ខ្សែប្រយុទ្ធរបស់ ហង្សក្រហម កីឡាករ Luis Suarez មានបញ្ហាជង្គង់ ដោយទទួលវះកាត់ជង្គង់ នៅថ្ងៃ ព្រហស្បត្តិ៍នេះ បន្ទាប់ពីការហ្វឹកហាត់ សម្រាប់ជម្រើសជាតិ អ៊ុយរ៉ូហ្គាយ មានបញ្ហាជង្គង់ ខណៈដែលបុគ្គលិកពេទ្យបានបង្ហើបពីរបួស របស់កីឡាកររូបនេះ។
ប្រភពព័ត៌មានពី អ្នកកាសែត Martin Charquero នៅ Tenfield លោក បណ្ឌិត Alberto Pan បានធ្វើការងារប្រតិបត្តិការមួយវះកាត់ជង្គង់របស់ កីឡាករសញ្ជាតិអ៊ុយរ៉ូហ្គាយ ។ ការវះកាត់នេះ តម្រូវឲ្យ Luis Suarez សម្រាក ៦ សប្តាហ៍ ដែលធ្វើឲ្យមានការសង្ស័យ ប៉ះពាល់ដល់ការប្រកួត World Cup នៅពេលខាងមុខ ។
វាពិតជាសំណាងអាក្រក់ណាស់ រយៈពេល ៦ សប្តាហ៍ ព្រោះថាជើងទី ១ របស់ អ៊ុយរ៉ូហ្គាយត្រូវជួបជាមួយនឹង ក្រុមដ៏ស្វិតស្វាញ អង់គ្លេស អ៊ីតាលី និង ប្រទេសកូស្តារីកា ។ ក្នុងប្រទេសទាំង ៣ នេះ អ៊ុយរ៉ូហ្គាយ ត្រូវជួបដំបូងគឺក្លិប កូស្តារីកា នៅថ្ងៃទី ១៤ ខែ មិថុនា ដែលសល់ ប្រហែល ៣ សប្តាហ៍ទៀត នឹងចាប់ផ្តើម ៕
មតិយោបល់