ព្រៃវែងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ករណីហិង្សាមួយបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជនរងគ្រោះឈ្មោះ ភុម គុណ ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិព្រីង ឃុំសេនារាជឧត្តម ។
ជនបង្កមានឈ្មោះ ប្រុស ពៅ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រីង ឃុំសេនារាជឧត្តម បានយកកាំបិតផ្គាក់កាប់ជនរងគ្រោះខាងលើ ពេលនោះជនរងគ្រោះបានប្រតាយប្រតបតបវិញ បណ្តាលឲ្យរងរបួសទាំងសងខាង ។
មូលហេតុ៖ ជនរងគ្រោះចុចពិលបញ្ចាំងដាក់មុខ ពេលជនបង្កកាន់កាំបិតដើរតាមផ្លូវលំមុខផ្ទះ ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក ។ ចំណែកជនបង្កយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច និងរង់ចាំធ្វើការស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធី ៕



មតិយោបល់