ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង១១និង០២នាទី ថ្ងៃ០៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីឈ្មោះ តន់ ធីណា ភេទប្រុស ស្ថិតនៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ករណីបាត់កូនស្រីឈ្មោះ ស បេឡាណាឌីការ ភេទស្រី អាយុ ១៥ឆ្នាំ បានបាត់ចេញពីផ្ទះនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយជិះម៉ូតូ ១គ្រឿង ម៉ាក Grand Filano Yamaha ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1GJ 6411 (016) ស្ថិតនៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ស្វែងរក។
បន្ទាប់ពីទទួលបានព័ត៌មានពីបុរសជាឪពុកខាងលើ ក្រុមការងារប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តល់ព័ត៌មាននេះទៅការិយាល័យស្តង់ដារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអន្តរាគមន៍ស្វែងរក។
បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តការងារជំនាញ ដើម្បីស្វែងរកក្មេងស្រីដែលបានបាត់នោះ។
បើបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញក្មេងស្រីដូចភិនភាគដែលបានបង្ហាញនេះ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ១១៧ របស់ក្រុមការងារប្រចាំបញ្ជា អគ្គស្នងការដ្ឋាននគរបាលជាតិ ឬលេខទូរស័ព្ទរបស់អាណាព្យាបាលក្មេងស្រី តាមរយៈលេខទូរស័ព្ទ ០៨៦ ៥០៣ ០៤៥ ឬ ០៩៦ ៩០១ ៩០១២។
ដើម្បីសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចនគរបាលនៅគ្រប់កាលៈទេសៈ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទទាន់ហេតុការណ៍ (Hotline) ១១៧ (ដោយឥតគិតថ្លៃ) យើងខ្ញុំនឹងរក្សាការសម្ងាត់ និងធានាសុវត្ថិភាពជូន និងពិនិត្យលទ្ធភាពដើម្បីអន្តរាគមន៍ដោះស្រាយជូនទាន់ពេលវេលា ៕
មតិយោបល់