ព័ត៌មានជាតិ

រថយន្តលុចស៊ីស១គ្រឿង បើកបុករ៉ឺម៉កម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យមនុស្ស របួសធ្ងន់-ស្រាលចំនួន៥នាក់

ភ្នំពេញ: កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើដោយរថយន្ត១គ្រឿងបុករ៉ឺម៉ក បណ្តាលឲ្យមនុស្សចំនួន៥នាក់ រងរបួសធ្ងន់-ស្រាល នៅមុខផ្សារដើមអំពិល តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សភាពរឿងហេតុ ៖ នៅមុនពេលកើតហេតុ គេឃើញមនុស្សប្រុសស្រីក្មេងចាស់ចំនួន៥នាក់ រៀបចំបន្លែដែលពួកគាត់លក់ដូរនៅមុខផ្សាររៀងរាល់ថ្ងៃ ហើយក៏បានលើកដាក់លើរ៉ឺម៉កចេញទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ នាំគ្នាឡើងជិះរ៉ឺម៉ក បើកចេញបានបន្តិចក៏មានរថយន្តលុចស៊ីស300 មួយគ្រឿង ពណ៌ស បុកពីក្រោយពេញទំហឹង បណ្តាលឲ្យធ្លាក់ពីលើរ៉ឺម៉ករងរបួសធ្ងន់-ស្រាល ភ្លាមៗនោះ ក៏មានរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ រីឯរថយន្តបង្ក បានបើករត់គេចខ្លួន បាត់ស្រមោល ក្រោយពេលកើតហេតុ ដោយមិនបានស្គាល់នូវអត្តសញ្ញាណនោះឡើយ ។

បន្ទាប់ពីកើតហេតុរួច មានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ជាបណ្ដោះអាសន្ន នៅអធិការនគរបាល ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

មតិយោបល់