ព័ត៌មានជាតិ

បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់

កំពង់ធំៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង២១និង៥៥នាទី កម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកប្រាសាទបល័្លង្ក បង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រស្រុក ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

យោងតាមប្រភពព័ត៌មាន ពីកម្លាំងជំនាញ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួល នីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបល័្លង្កបានប្រតិបត្តិការបង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ ចំនួន០១ករណី ស្ថិតនៅចំណុច ព្រៃអ្នកតាដូនល្អ ក្នុងភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច ឃាត់ខ្លួនមនុស្សបានចំនួន០៥នាក់ស្រី០២នាក់ និងដកហូតបានវត្ថុតាងមាន៖ មេអាប៉ោងចំនួន០៧គ្រាប់ ,ហាន់តោ០១ ចាន ០១និងគ្រប ០១ ,អាគុយចំនួន០១ ,អំពូលភ្លើង ០១ ,ទូរសស័ព្ទដៃចំនួន ០២គ្រឿង ,ប្រាក់រៀល ចំនួន១២០.០០០រៀល។

ប្រភពព័ត៌មាន ដដែលបានបន្តឲ្យដឹងថា ករណីខាងលើនេះ សមត្ថកិច្ចបាននាំមនុស្ស រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ដើម្បីបំពេញឯកសារតាមនីតិវិធី ៕

មតិយោបល់