ទីក្រុងតូក្យូ បានក្លាយជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ Olympic និង Paralympic games សម្រាប់ឆ្នាំ ២០២០ នាពេលខាងមុខ។
មុននឹងក្លាយជាម្ចា់ផ្ទះនេះដែរ ជប៉ុន បានធ្វើការប្រកួតប្រជែងជាមួយនឹង ទីក្រុង Madrid និង Istanbul ដែលធ្វើឡើង តាមរូបភាពបោះឆ្នោតរបស់គណៈកម្មាធិការ អូឡាំពិក នៅក្នុងទីក្រុង Buenos Aires ដែលជាទីក្រុងធំបំផុតរបស់អាហ្សង់ទីន។
តាមរយៈការដេញថ្លៃនេះដែរ ខាង IOC ធ្លាប់បានទៅទស្សនាទីក្រុងតូក្យូ កាលពីខែ មិនា នៅក្នុងឆ្នាំនេះ ហើយបានឃើញអ្វី ថាជប៉ុនពិតជាមានសមត្ថភាពធ្វើជាម្ចាស់ផ្ទះ សម្រាប់ ព្រឹត្តិការណ៍ Olympic និង Paralympic games សម្រាប់ឆ្នាំ ២០២០ ។ដោយឡែកសម្រាប់ តួគី ដែលមានទីក្រុងឈ្មោះ Istanbul ដែលជាទីក្រុងដ៏ធំជាងគេ នៅក្នុងប្រទេសនេះ មិនអាចធ្វើជាម្ចាស់ផ្ទះ បាន ដោយសារតែ ការវាយតម្លៃ ទៅលើរឿងកុបកម្ម ដែលកំពុងកើតមាន ខណៈដែល ទីក្រុង Madrid មិនច្បាស់លាស់ទៅលើសេដ្ឋកិច្ចរបស់ខ្លួននោះ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ទីក្រុងតូក្យូ ក៏ទ្រង់រាងរអាក់រអួល ដល់ការដេញថ្លៃនេះ ព្រោះថាកាលពីខែ មិនា ឆ្នាំ ២០១១ ប្រទេសនេះ ធ្លាប់មានរញ្ជួយដី និង រលកយក្សស៊ូណាមិ ។ ទាក់ទិននិងបញ្ហាស្រដៀងគ្នានេះដែរ ខាងក្រុមគណៈកម្មាធិការ ដែលដាក់ឲ្យដេញថ្លៃទៅលើ Olympic និង Paralympic games សម្រាប់ឆ្នាំ ២០២០ បានសួរសំនួរជាញឹកញាប់ទាកទិននឹង បញ្ហានុយក្លេអ៊ែរ Fukushima និងបញ្ហាទឹកកង្វក់ ។ តែទោះជាយ៉ាងនេះក្តី ជប៉ុនបានប្រាប់ឲ្យដឹងថា “រឿងនេះដែរវាមិនធ្វើឲ្យជប៉ុន ប៉ះពាល់ដល់ការទទួលភ្ញៀវនៅឆ្នាំនោះទេ ។ ដោយឡែករឿង បញ្ហាទឹកកង្វក់ នោះ វានៅឆ្ងាយពីកន្លែងដែលទទួលភ្ញៀវរហូតដល់ទៅ ១៥៥ ម៉ៃល៍ ” ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់