ព័ត៌មានជាតិ

រថយន្តមិនខូចតែតៃកុងប្រហែសទើបជួបរឿងបែបហ្នឹង

ព្រះសីហនុ:បុរសជាបើករថយន្តស្ទូចម្នាក់បែរជាទៅឈប់នៅលើផ្លូវរថភ្លើងបណ្តាលឲ្យរថភ្លើងបុករងការខូចខាត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦និង ២០នាទី ថ្ងៃទី០២ ខែឧសភាឆ្នាំ២០២០ ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត២ឃុំសំរុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។

រថយន្ត ស្ទូច ចតលើផ្លូវរថភ្លើង ម៉ាក HYUNDAI ពណ៌ ស លាយ ខៀវ ពាក់ ផ្លាក លេខ ភ្នំពេញ ៣E ៣៥២៩ អ្នកបើកបរគេចខ្លួន។
តាមសមត្ថកិច្ចឲ្យដឹងថារថភ្លើងមានទិសដៅពីកើតទៅលិចខណ:មកដល់ចំណុចកើតហេតុរថភ្លើងបានបុករថយន្តស្ទូចដែលចតចោលនៅលើផ្លូវរថភ្លើងបណ្តាលឲ្យខូចខាត ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញ នគរបាលស្រុកព្រៃនប់អនុវត្តន៌តាមនីតិវិធី។

មតិយោបល់