ព័ត៌មានជាតិ

លួចម៉ូតូពីភ្នំពេញនគរបាលក្រុងដូនកែវល្បាតចាប់បានប្រគលជូនម្ចាស់ករណីវិញ

តាកែវ: នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានដឹកនាំកម្លាំងដើរល្បាត ក៏បាន ជួបប្រទះ ជនគួឲ្យសង្ស័យ ដែលកំពុងជួសជុលម៉ូតូ ដោយមានការសង្ស័យ កម្លាំង ជំនាញ ក៏បានហៅយកមកសួរនាំនៅអធិការដ្ឋាន ទើបបានឲ្យ ដឹងថា ជាមុខសញ្ញាដែលលួចម៉ូតូ មកពីរាជធានីភ្នំពេញ។

បន្ទាប់មកដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ អធិការដ្ឋាន ក៏បាន ប្រគល់ទាំងជនសង្ស័យ និងវត្ថុតាងម៉ូតូ ចំនួន ០១គ្រឿង ឲ្យទៅលោក វរសេនីយ៍ទោ ក្រិត សុខរិន អធិការរង នៃអធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ដើម្បី ចាត់វិធានការ បន្ត ទៅតាម នីតិវិធី ច្បាប់ ៕

មតិយោបល់