កោះកុងៈ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក មានករណីហិង្សាក្នុងគ្រួសារ នៅចំណុចភូមិត្រពាំង ឃុំស្រែអំបិល បង្កឡើងដោយឈ្មោះ រុន វិសាល ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ត្រូវជាកូនបង្កើត) បានធ្វើសកម្មភាព លួចសម្ភារៈក្នុងផ្ទះនិងប្រើហិង្សា យកកាំបិតបម្រុងកាប់ទៅលើឈ្មោះ ញ៉ិក សារ៉ុន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ ឃុំ ខាងលើ (ត្រូវជាឪពុកបង្កើត)។
ករណីនេះកម្លាំងនគរបាល នៃស្នងការនគរបាលខេត្ត បានបញ្ជូនបង្កទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់