ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ ធ្លាក់ពីលើដើមត្នោត ស្លាប់ភ្លាមៗ

ស្វាយរៀង: កាលពីវេលាម៉ោង ៤កន្លះរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បុរសម្នាក់ មានករណីមនុស្ស ធ្លាក់ពីលើដើមត្នោត ស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះឈ្មោះ ថា ស៊ឹមវង់ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរអ្នកឡើងត្នោត ស្នាក់នៅកន្លែងកើតហេតុ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញជនរងគ្រោះ បានធ្វើដំណើរចេញពីផ្ទះទៅឡើងត្នោតដូចសព្វដង ចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះ។ នៅពេលទ្បើងដល់ត្រឹម.កត្នោត ជនរងគ្រោះ បានយកជើងជាន់លើបង្អោងឫស្សី ក៏ដាច់បាក់ បណ្តាលឲ្យធ្លាក់ចុះមកក្រោម ស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅឯផ្ទះ តាមប្រពៃណី៕

មតិយោបល់