ក្រចេះ: នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៥និង២០នាទី មានករណីបង្កខ្លួនឯង (ផ្ទុះអាវុធកែឆ្នៃ) បណ្តាលឲ្យស្លាប់ នៅភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ។
ជនរងគ្រោះឈ្មោះ តេង សុគុណ ហៅជ្រឹម ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ។
មលហេតុ៖ ជនរងគ្រោះមកពីព្រៃហើយឡើងដេកលើផ្ទះ ដោយកាន់ដាក់កាំភ្លើងកែច្នៃ (ឈ្នុកដូង) មកជាមួយ ហើយនៅលើផ្ទះនោះមានម្ដាយ និងប្អូនប្រុសរបស់ជនរងគ្រោះ អាយុ ៤ឆ្នាំ នៅចង្ក្រានបាយ ។ មួយសន្ទុះក្រោយមកក៏ឮសំលេងផ្ទុះកាំភ្លើង ពេលនោះម្ដាយរបស់ជនរងគ្រោះបានរត់ពីចង្ក្រានបាយមកមើល ឃើញជនរងគ្រោះដេកស្លាប់ដោយមាន
ស្នាមគ្រាប់កាំភ្លើងត្រូវចំដើមទ្រូងឆ្វេង។ ក្រោយពេលកើតហេតុ កម្លាំងជំនាញស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍កោះខ្ញែរ ចុះទៅកន្លែងកើតហេតុធ្វើការសាកសួរប្រមែប្រមូលពត៌មានជុំវិញរឿងហេតុខាងលើ និងធ្វើការ
ពិនិត្យសាកសព ។
ក្រោយពីសាកសួរប្រមែប្រមូលពត៌មាន និងពិនិត្យសាកសពសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ តេង សុគុណ ពិតជាស្លាប់ដោយសារផ្ទុះអាវុធកែច្នៃត្រូវចំដើមទ្រូងខាងឆ្វេងពិតប្រាកដមែន រួចប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់