ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរំលោភសេចក្តីទុកចិត្ត

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ១១កើត ខែពិសាខ ឆ្នាំ​ជូត ទោស័ក​ ព.ស​ ២៥៦៣ ​ត្រូវនឹងថៃ្ងទី០២ ខែឧសភា ឆ្នាំ​២០២០ មានករណីរំលោភលើសេចក្តីទុកចិត្ត កើតហេតុវេលាម៉ោង១៦និង០០នាទី នៅចំណុចក្នុងការ៉ាសសាំង របស់ឈ្មោះ គឹម​ គិន​ ភូមិអំពិលទឹក ឃុំ​កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ​ គឹម​ គិន ភេទប្រុស អាយុ​ ៥៥ឆ្នាំ ជនជាតិ ខ្មែរមុខរបរ​ លក់សាំង មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។ រីឯជនសង្ស័យឈ្មោះ គឹម​ វ៉ាយុ​ ភេទ ប្រុស អាយុ​២៣ឆ្នាំ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំលើកដែក ខេត្តកណ្តាល ។

សម្ភារ:បាត់បង់៖ ​មានម៉ូតូអូសរ៉ឺម៉ក​ ម៉ាកស៊ីរ៉ុស​ ចំនួន​ ០១គ្រឿង ។

សភាព​រឿង​ហេតុ៖ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី ឈ្មោះ​ គិម​ វ៉ាយុ​ បានខ្ចីម៉ូតូ​ ជនរងគ្រោះយកលុយទៅឲ្យម្ដាយរបស់ខ្លួន ហើយជនរងគ្រោះក៏បានឲ្យទៅ ស្រាប់តែពេលនោះឈ្មោះ គិម​ វ៉ាយុ​ មិនបានយកម៉ូតូត្រឡប់មកឲ្យម្ចាស់ដើមវិញទេ​ ។ ក្រោយពីឈ្មោះ គិម​ វ៉ាយុ​ យកម៉ូតូទៅបាត់មិនឃើញត្រឡប់មកការ៉ាសសាំងវិញ​ ជនរងគ្រោះក៏បានដើរ​រកឈ្មោះ​ គឹម​ រ៉ាយុ​ ពុំឃើញ​ ។ លុះមកដល់ថ្ងៃទី០៣​ ខែឧសភា ឆ្នាំ២០២០​ ជនរងគ្រោះក៏បានប្រទះឃើញឈ្មោះ គិម​ វ៉ាយុ​ នៅផ្ទះបងថ្លៃ​ ហើយក៏បានហៅមកការ៉ាស​សាំង​ សួរនាំ​ ហើយឈ្មោះ​ គិម​ វ៉ាយុ​ ក៏បានប្រាប់ថា​ ម៉ូតូនេះគេបោកខ្ញុំបន្តទៀតហើយ​ បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ទៅសមត្ថកិច្ច​ ហើយសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនឈ្មោះ​ គិម​ វ៉ាយុ​ នាំខ្លួនទៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់