ព័ត៌មានជាតិ

ជនសង្ស័យម្នាក់រួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចឃាត់ខ្លួននៅស្រុកថ្មគោល

បាត់ដំបង: នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០ ២០ វេលាម៉ោង២ និង៣០នាទី ស្នងការដ្ឋាននគបាលខេត្ត បាត់ដំបងនៅចំណុចព្រៃទួលភូមិ ព ពាលខែ ឃុំអូរតាគី ស្រុកថ្ម គោ ល ខេត្តបាត់ដំបង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល អធិការនគរបាលស្រុកបានចុះប្រតិបត្តិការ បង្រ្កាបមុខសញ្ញារក្សា ទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យបានចំនួន០១នាក់គឺ៖
១-ឈ្មោះ សុង គឹមសឿតភេទប្រុសអាយុ៣០ ឆ្នាំភូមិ ពពាលខែឃុំអូរតាគី ស្រុកថ្មគោល ខេត្តបា ត់ ដំបង ។

-វត្ថុតាងចាប់យកបានរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ចំនួន១៦ថង់តូចសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE
២-កាំភ្លេីងខ្យល់ចំនួន០៤ដេីម
៣-ជញ្ជេីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១
៤-កាំបិតសាមុរ៉ៃចំនួន០១
៥-ដបសំរាប់ជក់គ្រឿងញៀន ចំនួន០១និងដែក កេះចំនួន០១
៦-ទុយយោជ័រចំនួន០២ដុំ
៧-ថង់កិបសម្រាប់ច្រករំលែកថ្នាំ ញៀន មួយចំនួន

ក្រោយពេលសាកសួរស្រាវជ្រាវរួចនគរបាលស្រុកបានរៀបចំបញ្ជូនជន ស ង័្សយនិងវត្ថុតាងមកកាន់ការិយា ល័យជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

 

មតិយោបល់