បាត់ដំបងៈ នៅចន្លោះវេលាម៉ោង ៣ទៅម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ មានឈ្មោះ រ៉ាន់ ប៊ុនរឿត ភេទប្រុស អាយុ ៣៤ឆ្នាំ នៅក្រុមទី២៤ ភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោឫស្សី ខេត្តបាត់ដំបង បានដេកស្លាប់នៅលើផ្ទះរបស់ខ្លួន ។
យោងតាមការបំភ្លឺរបស់ប្រពន្ធសពឈ្មោះ ផង់ សៀន អាយុ ៣១ឆ្នាំ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល ៧យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីប្ដីរបស់ខ្លួនត្រឡប់មកពីដើរឆ្លុះកង្កែបវិញ ក៏បានឡើងទៅដេកខាងលើផ្ទះជាមួយខ្លួន។ លុះដល់ម៉ោង ៥និង០០នាទី ប្រពន្ធបានភ្ញាក់ពីដេក ហើយក៏បានដាស់ប្ដីឲ្យទៅបិទភ្លើងអំពូលដាក់ចង្រិត ទើបបានដឹងថាប្ដីដេកស្លាប់ ។
បញ្ជាក់៖ តាមការត្រួតពិនិត្យរបស់គ្រូពេទ្យឈ្មោះ ខយ គឹមឡុង ភេទប្រុស អាយុ ២៨ឆ្នាំ (ពេទ្យមណ្ឌលសុខភាពឃុំកកោះ) បានឲ្យដឹងថា គឺសាកសពខាងលើបានស្លាប់បណ្ដាលមកពី ខ្យល់គ។
ក្រោយត្រួតពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់