Post News Media ព័ត៌មានជាតិ សង្ស័យមន្ត្រី...

សង្ស័យមន្ត្រីមានអំណាច មកកាងឲ្យចិនទៀត! ជនជាតិចិនមួយក្រុម​បើករថយន្តRange Roverស្លាកលេខភ្នំពេញ2AD-5555 បោះពួយលឿនបុកម៉ូតូ…

ភ្នំពេញ: កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅ​ផ្លូវ​បេតុង សង្កាត់​ទន្លេបាសាក់​ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេមានរថយន្តមួយគ្រឿង ម៉ាក​​រ៉េងរ៉ូវើ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ2AD-5555 បើកដោយជនជាតិ​ចិន​មួយ​ក្រុម​ បោះពួយ​​ល្បឿនលឿនដូច​ហោះ ទៅបុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ យ៉ាម៉ាហា ហ្វីណូ​ ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BK-1435 ​បណ្តាលឲ្យរង​ការ​ខូចខាត​មួយ​កំណាត់​មុខ និង​បែក​ម៉ាស៊ីន​ហូរ​ប្រេងម៉ាស៊ីន​ពេញ​ផ្លូវតែម្តង​។

​មួយសន្ទុះក្រោយមក ក៏មាន​បុរស​ម្នាក់​ជា​ជនជាតិ​ខ្មែរ ​ស្លៀកពាក់​ស៊ី​វិល​ សង្ស័យ​ជា​មន្ត្រី​មាន​អំណាច​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​មក​កាង​មិនចង់​សង​ជន​រង​គ្រោះ តែ​ក្រោយ​ពី​មានការ​សម្របសម្រួល​ពីខាងភាគី​​​ជន​រង​គ្រោះ​ ទើប​ភាគីខាងបង្កព្រម​សងសំណងចំនួន៧០០​ដុល្លារ​ ដើម្បី​បញ្ចប់រឿង​តែម្តង៕​​