ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូលឿនជ្រុលចង្កូតទៅបុកបង្គោលរបងផ្ទះពលរដ្ឋ ដួលបោកក្បាលស្លាប់ភ្លាមៗ

ស្វាយរៀង: នៅវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់បើកម៉ូតូបុកបង្គោលរបងផ្ទះពលរដ្ឋ បណ្ដាលឲ្យស្លាប់ភ្លាមៗ ហេតុការណ៍នេះកើតឡើង ស្ថិតលើតាមបណ្ដោយផ្លូវ៣១៧បេ ភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ កៅ ភារិន ភេទប្រុស អាយុ ២៩ឆ្នាំ (ស្លាប់) មុខរបរកម្មកររោងចក្រ រស់នៅភូមិបត់ស្លឹក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ បើកបរម៉ូតូម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1O-9102។

មូលហេតុ៖ បើកបរម៉ូតូល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករបងផ្ទះពលរដ្ឋ ដួលបោកក្បាលស្លាប់ភ្លាមៗ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកំណត់ហេតុរួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់