បាត់ដំបងៈ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង១០នាទី អនុវត្តតាមមតិដឹកនាំរបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ក៏ដូច ជាមតិណែនាំជំនាញពីលោក កុយ ហៀង ស្នងការរងផែន ការងារគ្រឿងញៀន នៃ ស្នងការដ្ឋាននៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿង ញៀននិងកម្លាំងអន្តរាគមន៍ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានដែល មានលោកវរសេនីយ៍ទោ សុខ និមល ជានាយការិយាល័យ រួមសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុង បង្ត្រាបករណីជួញដូររក្សាទុក ឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទ ល្មើសជាក់ ស្តែង។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យបានចំនួនម្នាក់គឺ៖
១-ឈ្មោះ ប៊ុន សារិនកក្កដា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន ១ថង់ ទម្ងន់១០០,១៨ក្រាម
២-អាវុធខ្លីចំនួន០១ដើមប្រើហ្កាស់បាញ់គ្រាប់កង់
៣-ទូរស័ព្ទដៃចំនួន ០១គ្រឿង
៤-សៀវភៅបញ្ជីសម្រាប់ទូទាត់ ចំនួន០១
៥-ដែកកេះចំនួន០២ជាសម្ភារៈសម្រាប់ជក់គ្រឿងញៀន។
ពេលនេះការិយាល័យជំនាញកំពុងសាកសួរ ស្រាវជ្រាវនិងរៀបចំបញ្ជូនទៅតុលាការដើម្បី ចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់