កំពង់ឆ្នាំងៈ នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង១៩ និង ៤៥ នាទី មានករណីអគ្គិភ័យកើតឡើង បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន នៅចំណុចភូមិអូរូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះឈ្មោះ នី សាលីខ ភេទស្រី អាយុ៦៦ឆ្នាំ ផ្ទះដែលឆេះនេះមានទំហំ៦,៥ គុណ ១៣ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ (ឈើលើ ថ្មក្រោម) ។
បណ្តាលឲ្យខូចខាត៖ ម៉ូតូ០២ គ្រឿង លុយដុល្លារ ៧០០០$ មាស១តម្លឹង និងសម្ភារៈប្រើប្រាស់មួយចំនួន ។
មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែភ្លើង ។
ករណីនេះ កម្លាំងនគរបាលស្រុកកំពង់ត្រឡាច បានសហការជាមួយកម្លាំងនគរបាល ស្រុកសាមគ្គីមានជ័យ ប្រើប្រាស់ទឹកអស់០៣រថយន្ត និងមិនបណ្តាលឲ្យប៉ះពាល់គ្រោះថ្នាក់ដល់ជីវិតមនុស្ស និងឆេះរាលដាលបន្តទៀតឡើយ ៕
មតិយោបល់