ខេត្តរតនគិរី៖ នាយខណ្ឌរដ្ឋបាលព្រៃឈើស្រុកបរកែវនៅមិនទាន់មានចំណាត់ការទៅលើមេការដែលលួចកាប់ជន្លង់ម្រេចពីព្រៃសហគមន៍ ដែនបម្រុងទុក និងតំបន់អភិរក្សពីស្រុកលំផាត់មកស្តុកទុកជិត៤ម៉ឺនជន្លង់យ៉ាងអនាធិបតេយ្យនៅដីឯកឧត្តមរដ្ឋលេខាធិការក្រសួងឧស្សាហកម្មរ៉ែ និងថាមពលមួយរូបស្ថិតនៅភូមិកិៈ្ល ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី កាលពីថ្មីៗនេះ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឃើញសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើភាគច្រើនត្រូវមាការឈ្មោះកូយ របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងឧស្សាហកម្មរ៉ែ និងថាមពលនោះ កាប់បំផ្លាញក្នុងព្រៃសហគមន៍ ព្រៃបម្រុងរបស់រដ្ឋ ព្រៃតំបន់ព្រះរាជក្រឹត្យ ឫដែនជម្រកសត្វព្រៃលំផាត់ ហើយប្រភេទជន្លង់ម្រេចដែលគេយកមកនោះគឺប្រភេទដើមឈើផ្ចឹក មកស្តុកទុកនៅដីឯកឧត្តមរដ្ឋលិខាធិការរូបនោះជិត៤ម៉ឺនជន្លង់ ហើយរហូតមកដល់ពេលនេះនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងនាយផ្នែកបរកែវនៅមិនទាន់មានវិធានការបង្ក្រាប ឫចំណាត់ការយ៉ាងណានោះទេ រហូតមកដល់ពេលនេះ។ មន្ត្រីរដ្ឋបាលព្រៃឈើរូបនោះបន្តទៀតដីដែលមេការយកជន្លង់ម្រេចទៅស្តុកទុកជិត៤ម៉ឺនដើម នោះគឺជាដីរបស់ឯកឧត្តមរដ្ឋលេខាធិការមន្ត្រីថ្នាក់ខ្ពស់ ជាងនាយខណ្ឌ និងនាយផ្នែករដ្ឋបាលព្រៃឈើខេត្តរតនគិរី គឺថ្នាក់នាយកដ្ឋានរដ្ឋបាលព្រៃឈើជាអ្នកមើលការខុសត្រូវជន្លង់ម្រេចជិត៤ម៉ឺនដើមនេះ លោកវង្ស សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើមានប្រសាសន៍តាមទូរស័ព្ទថា លោកបញ្ជាក់កម្លាំងរបស់លោកទៅមើលប៉ុន្តែរហូតមកដល់ពេលនេះមិនដឹងជាកម្លាំងរបស់លោករកកន្លែងស្តុកជន្លង់ម្រេចស្ថិតនៅឃុំក្លិៈ ឃុំស៊ើង ស្រុកបរកែវ ឃើញឫមិនឃើញនោះទេ។
លោកឡេង យុគ នាយផ្នែកបរកែវមានប្រសាសន៍ផ្ទាល់មាត់ទទេថា ជន្លង់ម្រេចជិត៤ម៉ឺនដើមនោះមានច្បាប់ហើយ បើមានច្បាប់ត្រឹមត្រូវនោះគួរតែនាយផ្នែកចម្លងជួនអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តជ្រាបផង។
គួរបញ្ជាក់ការស្តុកជន្លុងម្រេចជិត៤ម៉ឺនដើមនៅភូមិឃុំស្រុកខាងលើនេះមិនដឹងជានាយខណ្ឌ នាយផ្នែករដ្ឋបាលព្រៃឈើបានធ្វើរបាយការណ៍ជូនឯកឧត្តម ថង សាវុន អភិបាលខេត្តជ្រាបជាព័ត៌មានហើយឫនៅ។
មតិយោបល់