ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សាកសពក្មេងស្រីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងគុម្ពោតព្រៃ ស្ថិតនៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកនិងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការពិនិត្យនិងធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច សាកសពក្មេងរងគ្រោះ ឈ្មោះ រ៉ង ស្រីពេជ្រ ភេទស្រី អាយុ០៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់ ម្តាយឈ្មោះចាប់ រ៉ាឌីន អាយុ២៩ឆ្នាំ ឪពុកស្លាប់ចោលតាំងពីតូច ករណីឃាតកម្មនេះ កើតឡើងនៅចំណុចខាងលើ នាវេលាម៉ោង១២ទៅម៉ោង១៣ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ។
សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពជនរងគ្រោះឈ្មោះ រ៉ង ស្រី ពេជ្រ ក្រោយពេលពិនិត្យយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ សមត្ថកិច្ចមូលដ្ឋានបានបន្តទៀតថា ចំពោះករណីនេះ សមត្ថកិច្ច កំពុងសហការស៊ើបអង្កេតស្រាវជ្រាវវែករក មុខសញ្ញាដៃដល់ ដើម្បីចាប់យកមក បំពេញបែបបទផ្តន្ទាទោសរកយុត្តិធម៌ជូនជនរងគ្រោះ ៕
ព័ត៌មានជាតិ
មតិយោបល់