ព័ត៌មានជាតិ

មនុស្សចំនួន០៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីលេងល្បែងស៊ីសង

ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងចំនួន០៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណាត សារាជ្យ អធិការរងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តៀង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (បៀនិងអាប៉ោង) នៅចំណុចផ្ទះរបស់ឈ្មោះ ទិត្យ វ៉ិត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចនគរបាលបាន បង្ក្រាបចាប់បានវត្ថុតាងរួមមាន ស្បែកជើងគ្រប់ប្រភេទចំនួន០៩គូ ,បៀចំនួន១០៤សន្លឹក ,កម្រាលភ្នែកអាប៉ោងចំនួន០១ ផ្ទាំង,ផ្តិលគ្របអាប៉ោងចំនួ០១, ចានទ្រនាប់អាប៉ោងចំនួន០២,ក្បាក់ជ័រតូចចំនួន០១ និងមនុស្សចំនួន០៤នាក់ ដែលមានឈ្មោះដូចជា៖

១–ឈ្មោះអ៊ុក សុខនី ភេទប្រុស អាយុ៣៨ឆ្នាំ ២–ឈ្មោះរស់ ចាន់នី ភេទស្រីអាយុ៤៧ឆ្នាំ ។ ទាំង០២នាក់រស់នៅភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ។ ៣–ឈ្មោះជឹម ហ៊ី ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយលួង ឃុំស្វាយលួង ស្រកកណ្តៀង ។ ៤–ឈ្មោះជឹង ហេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកកណ្តៀង ។ ចំពោះឈ្មោះ ទិត្យ វ៉ិត (ត្រូវជាម្ចាស់ផ្ទះ) បានរត់គេចខ្លួន ។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចចាប់ បញ្ជូនយកមកអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីបំពេញបែបបទតាមនីតិវិធី រួចធ្វើកិច្ចសន្យា និងអប់រំនៅពេលក្រោយមិនឲ្យមានការប្រព្រឹត្តបទល្មើសបន្តទៀត ៕

មតិយោបល់