ព័ត៌មានជាតិ

ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនបន្តចាត់ការតាមនិតិវិធី

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ត្រូវសមត្ថកិច្ចមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០។

លោកវរសេនីយ៍ឯកធិនស៊ិនដេតអធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ មាសច័ន្ទពិសិដ្ឋ។
ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងនគរបាលក្រុងប៉ោយបែតបង្ក្រាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន២ករណីដោយឡែកពីគ្នាមានចំនួន៤នាក់។ករណីទី១មានឈ្មោះ១/-មានរតនាហៅសួនភេទប្រុសអាយុ៣៨ឆ្នាំស្នាក់នៅភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ, ២/-ឈ្មោះសនវិច្ឆិកាហៅគួកភេទប្រុសអាយុ២៩ឆ្នាំនៅម្តុំបេនចានស្ថិតក្នុងភូមិប៉ាលិលេយ្យ១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ចំពោះវត្ថុតាងដែលដកហូតបានមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ពណ៌ផ្កាឈូកមានអក្សរWYចំនួន១៣៥និងពណ៌បៃតងចំនួន០១គ្រាប់,កូនជញ្ជីងថ្លឹងចំនួន០១,ប្រដាប់ចូកថ្នាំញៀន០១,កាំភ្លើងបាញ់ហ្គាស០១ដើម,កាំភ្លើងជ័រ០១,ដបកែច្នៃសម្រាប់ជក់គ្រឿងញៀន០២,កាំបិត០១និងសំបកសម្រាប់វិខ្ចប់មួយចំនួន។ជនសង្ស័យទាំង២នាក់ត្រូវបង្ក្រាប់ចាប់ឃាត់ខ្លួននៅវេលាម៉ោង០៩និង៥០នាទីព្រឹកថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត។ករណីទី២មានឈ្មោះ១/-គីបារាំងហៅហាប់ភេទប្រុសអាយុ៤២ឆ្នាំស្នាក់នៅបណ្តោះអាសន្នភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត,២/-ឈ្មោះងុំសុខ:ភេទប្រុសអាយុ១៧ឆ្នាំស្នាក់នៅបណ្តោះអាសន្នវត្តស្រះត្រាចស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។ចំពោះវត្ថុតាងដកហូតបាន៖ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន១កូនថង់ធំល្មម,ដបកែច្នៃសម្រាប់ជក់គ្រឿងញៀន១,បំពង់សម្រាប់ចូកថ្នាំញៀន១,ដែកកេះ៣,កូនកន្ត្រៃ១និងទូរស័ព្ទចំនួន២គ្រឿង។ជនសង្ស័យទាំ២នាក់នេះត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត។

លោកអធិការបានបញ្ជាក់ថា៖ជនសង្ស័យទាំង៤នាក់និងវត្ថុតាងត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនក្រុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៧ខែឧសភាឆ្នាំ២០២០នេះហើយដើម្បីរៀបចំសំណុំរឿងចាត់ការបន្ត៕

 

មតិយោបល់