ព័ត៌មានជាតិ

Update៖ រោងចក្រ ស័ង ហ័ន ឆ្លងចរន្តអគ្គិសនី ឆេះបំផ្លាញសម្ភារៈអស់ជាច្រើន នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឆេះរោងចក្រផលិតកេសស្នោ បំផ្លាញសម្ភារៈអស់ជាច្រើន ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រោងចក្រដែលអគ្គិភ័យឆេះនេះមានទំហំ ទទឹងប្រវែង ៥៤ម៉ែត្រ និងបណ្តោយប្រវែង៧០ម៉ែត្រ សាងសងពីដែក និងស័ង្កសី ដំបូលប្រកស័ង្កសី ជញ្ជាំងឥដ្ឋ បាទក្រោមចាក់សាបស៊ីម៉ងត៍ ជាកម្មសិទ្ធិរបស់រោងចក្រ ស័ង ហ័ន ។

សម្ភារៈខូចខាតរួមមាន៖ ម៉ាស៊ីនផលិតកេសស្នោចំនួន០៣គ្រឿង កេសស្នោផលិតហើយមួយចំនួនធំ ដុំស្គុតមួយចំនួនធំ ទូទឹកកកចំនួន០៣ គ្រឿង កុំព្យូទ័រចំនួន០៣គ្រឿង ម៉ាស៊ីនត្រជាក់០៦គ្រឿង លិខិតឆ្លងដែនជនជាតិចិន០២រូប លុយកាក់មួយចំនួន និងសម្ភារៈប្រើប្រាស់របស់កម្មករ ស្នាក់នៅទីនោះ ឡដុតអុសចំនួន០១ ករណីនេះមិន បណ្តាលឲ្យមានអ្នករងរបួសឡើង ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីជាងផ្សារដែកលើដំបូល ។

ករណីនេះសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យសរុបចំនួន០៧គ្រឿង ប្រើប្រាស់ទឹកសរុប២៨ឡាន ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន០៣ គ្រឿង១២ឡាន ស្នងការរដ្ឋាននគរបាលខេត្តកំពត០៣គ្រឿង ប្រើប្រាស់ទឹកអស់១២ឡាន កងរាជអាវុធហត្ថខេត្តកំពត០១គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ទើបបានភ្លើងរលត់ទាំងស្រុង នៅម៉ោង១៧និង៥០នាទី ៕

មតិយោបល់