ក្រចេះ: កាលពីវេលាម៉ោង ១និង៤៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតលើផ្លូវជាតិលេខ៧ ក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ ចន្លោះគីឡូម៉ែត្រលេខ៣៨៧-៣៨៨ មានករណីក្រឡាប់រថយន្ត។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តរងគ្រោះខាងលើ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែក្រឡាប់តែម្ដង បណ្ដាលឲ្យអ្នកបើកបរ រងរបួសធ្ងន់ ។
មូលហេតុ៖ សង្ស័យងងុយដេក។
ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯរថយន្ត រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអរគ្រៀង៕
មតិយោបល់