ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបានពន្លះគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់!

បាត់ដំបងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងរបួសធ្ងន់២នាក់។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥នៅ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូ២គ្រឿងនោះ១ម៉ាកឌ្រីមសង់ សេរី២០០៥ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1k-3508 បើកបរដោយឈ្មោះ ខាំ លី ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិបោះពោធ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង (ស្លាប់) និង១គ្រឿងទៀងម៉ាកហុងដា សេរី២០១៣ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1N-9729 បើកបរដោយឈ្មោះ លឹម សេងលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប៉ោយយុង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាតដំបង (របួសបាក់ជើងខាងឆ្វេង) នាក់រួមដំណើរឈ្មោះ លួង ជីភ័យ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិវត្តតាមឹម ឃុំវត្តមឹម ស្រុកសង្កែ ខេត្តបាត់ដំបង (របួសស្រាល)។

ប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុគឺបង្កដោយម៉ូតូហុងដាស៊េរីឆ្នាំ២០០៥ បើកបរពីទិសខាងជើងទៅទិសខាងត្បូង ពេលមកដល់ចំណុចកើតហេតុ បានឡើងជែងវ៉ារថយន្តបានជ្រុលចង្កូតមកបុកចំពីមុខ ម៉ូតូហុងដាសេរី២០១៣ដែលបើកបរមានទិសដៅផ្ទុយគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់១នាក់ នឹងរបួសធ្ងន់២នាក់។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចក៏បានចុះមកដល់ រួចធ្វើការវាស់វែងដើម្បីរកខុសត្រូវ ចំណែកឯអ្នករងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯសាកសពត្រូវរងចាំក្រុមគ្រួសារមកដឹងយកទៅធ្វើបុណ្យតាមប្រពីណៃ៕

មតិយោបល់