កំពតៈ មានករណីស្រីស្រស់ស្អាត វ័យក្មេងម្នាក់មានបំណងចង់ធ្វើអត្តឃាតខ្លួនពីលើស្ពានថ្មថ្មី តែមិនបានសម្រេចត្រូវបានអ្នកធ្វើដំណើរឆ្លងកាត់ឈប់ម៉ូតូចាំឃ្លាំមើលអស់រយៈពេល៣០នាទី។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង២និង៥២នាទីយប់ រំលងអាធ្រាតថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងក្រុងកំពត ខេត្តកំពត។ បើតាមការអះអាងពីអ្នកធ្វើដំណើរបានឲ្យដឹងថា ស្ត្រីវ័យក្មេងរូបនេះ ត្រូវបានគេស្គាល់ជាអ្នកបំរើការនៅហាងខារ៉ាអូខេកំពតមាស ប៉ុន្តែខាងសម៉ីខ្លួនស្ត្រីវ័យក្មេងរូបនេះ មិនបានញ្ជាក់ថាខ្លួនធ្វើការនៅទីណាទេ រវល់តែស្រែកយំ ហើយមិនប្រាប់ពីអត្តសញ្ញាណទៀតផង ហើយការទួញសោកនេះនាងមិនឲ្យអ្នកណាខ្វល់ពីនាងឡើយ ភ្លាមៗនោះដែរកម្លាំងកងរាជអាវុធហត្ថក្រុងប្រចាំការ ការពារគោលដៅស្ពានបានអន្តរាគមន៍…
មតិយោបល់