យោងតាមគេហទំព័ររបស់ក្លិបហង្សក្រហម Liverpool បានចុះផ្សាយថា ក្លិបកំពុងតែត្រៀមផ្ដល់កុងត្រាថ្មីទៅឲ្យ ខ្សែបម្រើស្លាបរបស់ខ្លួនគឺកីឡាករ Raheem Sterling នាពេលខាងមុខនេះ។ កីឡាករអន្តរជាតិរបស់តោកំណាចអង់គ្លេសវ័យ ១៩ឆ្នាំរូបនេះត្រូវបានក្លិបហង្សក្រហម Liverpool ត្រៀមផ្ដល់កិច្ចសន្យាថ្មី ឲ្យទៅរូបគេ បន្ទាប់ពីមានការចាប់អារម្មណ៍ពីក្លិបអធិរាជស Real Madrid ។
ចំណែកឯសារពត៌មាន Goal.com បានចុះផ្សាយផងដែរថា ក្លិបអ្នកមានបុណ្យ Barcelona ក៏កំពុងតែតាមប្រមាញ់ ខ្សែបម្រើរបស់ក្លិបហង្សក្រហមរូបនេះផងដែរ ប៉ុន្តែភ្លាមៗនោះគ្រូបង្វឹករបស់ក្លិបហង្សក្រហម Liverpool លោក Bredan Rodgers ក៏បានចេញមកធ្វើការបដិសេធថា អ្វីៗគ្រប់យ៉ាងនឹងត្រូវបញ្ចប់ បន្ទាប់ពីកីឡាករវ័យក្មេងរូបនេះចុះកិច្ចសន្យាថ្មី ។
គួរបញ្ជាក់ផងដែរថា ក្លិបហង្សក្រហម Liverpool ត្រៀមផ្ដល់កិច្ចសន្យាថ្មីឲ្យ Sterling រយៈពេល ៣ឆ្នាំ និងបានបន្ថែមតម្លៃ ពលកម្មប្រមាណជា ១សែនផោន ក្នុងមួយសប្ដាហ៍ផងដែរ ៕
ព័ត៌មានជាតិ
មតិយោបល់