ព្រះសីហនុៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ តបតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ដឹកនាំដោយលោក វរសេនីយ៍ទោ ឆែ សាលីដេន ជាអធិការរងអន្តរាគមន៍ពិសេស និងលោក វរសេនីយ៍ត្រី កែវ រឿន ជាជំនួយការ បានដឹកនាំកម្លាំងចុះធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបប្រទះគ្រោះធម្មជាតិ (ជំនន់ទឹកភ្លៀង) ដែលស្ថិតនៅក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។ ជាលទ្ធផល កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានជួយជំលៀសប្រជាពលរដ្ឋ នឹងជួយជញ្ជូនសម្ភារៈប្រើប្រាស់របស់ពួកគាត់ មកកាន់ទីទួលសុវត្ថិភាព ដោយជោគជ័យ ៕
ព័ត៌មានជាតិ
មតិយោបល់