ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ ២ករណី បណ្ដាលឲ្យមនុស្ស ៦នាក់រងរបួសធ្ងន់ស្រាល

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានដឹងថា មនុស្ស២នាក់ បានរងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា​ចរណ៍កើតឡើងចំនួន២ករណីដោយឡែកពីគ្នា មួយករណីនៅស្រុកភ្នំស្រុក និងមួយករណីទៀតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ករណីទី១ ៖ តាមប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ៖ ដោយសារតែការបើកបរមិនប្រកាន់ស្តាំ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទីរសៀល នៅលើផ្លូវលំចម្ងាយ៣០០ម៉ែត្រខាងលិចប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី ស្ថិតក្នុងភូមិភ្នំដី ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។
ប្រភពដដែលបានបញ្ជាក់ថា ៖ ដំបូងមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ​1F-5218 បើកបរដោយឈ្មោះ ចាន់ ដាច់ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិភ្នំដី ឃុំភ្នំដី​ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច(មិនពាក់មួកសុវត្ថិភាព) ពេលទៅដល់ចំណុចកើតហេតុខាងលិចប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី បានបុកជាមួយម៉ូតូម៉ាកគ្លិកស៊េរីឆ្នាំ២០១៩ ពណ៌ ស​-ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AE-5928 បើកបរដោយឈ្មោះ រំ ថារិទ្ធ ភេទប្រុស អាយុ​២៣ឆ្នាំ រស់នៅភូមិមាត់ស្រះ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកបរមកពីទិសខាងលិចទៅទិសខាងកើត(ពាក់មួកសុវត្ថិភាព )។ក្នុងករណីគ្រោះថ្នាក់នេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូហុងដាឌ្រីមរបួសធ្ងន់បាក់ថ្គាមចំណែកអ្នកបើកបរម៉ូតូគ្លិករបួសស្រាល។

ករណីទី២ ៖ នគរបាលបានឲ្យដឹងថា ៖ ដោយសារតែការបើកបរប្តូរគន្លងទិសមិនបានប្រយ័ត្ន នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៧និង១០នាទីយប់ លើផ្លូវជាតិលេខ៥៩ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៧-៤៨ ស្ថិតនៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចររាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។
នគរបាលស្រុកម៉ាឡៃឲ្យដឹងថា ៖ មុនដំបូងមានម៉ូតូ០១គ្រឿងម៉ាកហុង​ដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាក​លេខ កណ្តាល 1B-7831 បើកបរដោយឈ្មោះ ចេង ចែម ភេទប្រុស អាយុ៥៣ឆ្នាំ(គ្មានពាក់មួកសុវត្ថិភាព) រស់នៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបើកក្នុងទិសដៅពីត្បូងទៅជើង រួចគាត់ក៏បានប្តូរគន្លងបត់មកឆ្វេងដៃដោយមិនបានប្រុងប្រយ័ត្ន ស្របពេលនោះមានម៉ូតូ0១គ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ក្រ​ហម​ពាក់ស្លាកលេខ បាត់ដំបង 1E-7935 បើកបរដោយឈ្មោះ សុខ អេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទិសដៅផ្ទុយគ្នាពីជើងទៅត្បូង បានទៅបុកបណ្តាលឲ្យមានគ្រោះថ្នាក់ឈ្មោះ ចេង ចែម រងរបួសផ្នែកក្បាលធ្ងន់ និងឈ្មោះ សុខ អេង រលាតដៃរបួសស្រាល ។
រាល់វត្ថុតាងទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីនេះ នគរបាលបានយកមករក្សាទុក រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់