ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់ បានបើកម៉ូតូលឿន ជ្រុលចង្កូត ធ្លាក់ពីលើផ្លូវ បណ្ដាលឲ្យដួលស្លាប់នៅកន្លែងកើតហេតុ នៅវេលាម៉ោងប្រហែល 22 ថ្ងៃទី 9 ខែ 5 ឆ្នាំ 2020 នៅចំណុចខាងជើងគល់ស្ពានលេខ 3 ផ្លូវជាតិលេខ 11 ភូមិ បារាយណ៍កើត សង្កាត់ បារាយណ៍ ខេត្តព្រៃវែង។
តាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះបើកបរម៉ូតូពីជើងទៅត្បូង ម៉ាកហុងដា ស៊េរី 125 ឆ្នាំ 2012 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង 1F 0750 មានឈ្មោះសុង សា ភេទ ប្រុសអាយុ 19 ឆ្នាំ រស់នៅភូមិ ពន្លៃភូមិដូង ឃុំ បាបោង ស្រុកពាមរ ខេត្តព្រៃវែង (ជិះធ្លាក់ពីលើផ្លូវបណ្ដាលឲ្យដួលស្លាប់នៅកន្លែងកើតហេតុ)។
បច្ចុប្បន្ន សមត្ថកិច្ច បានប្រគល់សាកសព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យដើមប្រពៃណី ។ ចំណែកម៉ូតូសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ ៕
មតិយោបល់